ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបប្រជុំពិភាក្សាជាមួយ លោក ហ្គីយ៉ូម ណាស្សូឡេ (Guillaume NARJOLLET) ទីប្រឹក្សាខាងកិច្ចសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបប្រជុំពិភាក្សាជាមួយ លោក ហ្គីយ៉ូម ណាស្សូឡេ (Guillaume NARJOLLET) ទីប្រឹក្សាខាងកិច្ចសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ និងកញ្ញា លុយស៊ីល សឺហ្គាំង Lucile GEGUIN មន្រ្តីទទួលបន្ទុកគម្រោងអប់រំកម្រិតឧត្តមសិក្សា នៃស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា នៅបន្ទប់ប្រជុំជាន់ផ្ទាល់ដី នៃសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំបានពិភាក្សាលើប្រធានបទស្តីពី កិច្ចសហប្រតិបត្តិការលើកម្មវិធីផ្លាស់ប្តូរអ្នកជំនាញ លើការបណ្តុះបណ្តាលជាន់ខ្ពស់ និងការស្រាវជ្រាវ ព្រមទាំងការផ្តល់អាហារូបករណ៍ និងការឧបត្ថម្ភគាំទ្រ របស់ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា ដល់ការសិក្សារយៈពេលវែង របស់មន្រ្តីសាលាភូមិន្ទរដ្ឋបាល នៅសាលាជាតិរដ្ឋបាលបារាំង (L’École Nationale d’Administration - ENA) ។