ការប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីក្រមការជំនាន់ទី៨ នៅសាលាភូមិន្ទរដ្ឋបាល ដែលមានបេក្ខជនសរុបចំនួន៩៩៧ អង្គ/នាក់ (ស្រី៤២២នាក់) និងមានបេក្ខជន ២រូប ដែលជាជនពិកាភ្នែក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាភូមិន្ទរដ្ឋបាល មានការប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីក្រមការជំនាន់ទី៨ ដែលមានបេក្ខជនសរុបចំនួន៩៩៧ អង្គ/នាក់ (ស្រី៤២២នាក់) និងមានបេក្ខជន ២រូប ដែលជាជនពិកាភ្នែក ត្រូវបានសាលាអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែង ដូចជាបេក្ខជនដទៃទៀតដែរ តែបេក្ខជនទាំង ២រូប ត្រូវបានរៀបចំប្រឡង នៅក្នុងបន្ទប់ផ្សេងគ្នា ពីបេក្ខជនដទៃ ដែលមានអនុរក្សមួយរូប ជាតំណាងសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីតំណាង អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មួយរូប នៅក្នុងបន្ទប់ជាមួយបេក្ខជន ដើម្បីតាមដានការប្រឡងរបស់បេក្ខជន។