បាឋកថា ស្ដីពី «កម្ពុជា ៖ កាលានុវត្តភាព និងការប្រឈមក្នុងដំណើរការកសាងជាតិ» ឧទ្ទេសនាមដោយៈ ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨
នៅព្រឹកថ្ងៃអង្គារ ១២រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថា ស្ដីពី «កម្ពុជា ៖ កាលានុវត្តភាព និងការប្រឈមក្នុងដំណើរការកសាងជាតិ» ឧទ្ទេសនាមដោយៈ ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ ចំនួន ៦០នាក់ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ចំនួន ១២១ អង្គ/នាក់ កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលចំនួន ១៦២ អង្គ/នាក់ សរុបចំនួន ៣៦៨ អង្គ/នាក់ កម្មវិធីប្រព្រឹត្តទៅ នៅក្នុងសហសាល នៃសាលាភូមិន្ទរដ្ឋបាល។