បាឋកថាស្ដីពី «ការគ្រប់គ្រង និងការអភិវឌ្ឍបេតិកភណ្ឌជាតិ» ឧទ្ទេសនាមដោយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងទិវាសិល្បៈសាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០១៨ និងកម្មវិធីប្រកាសបើកកម្មវិធីប្រកួតបាល់ទាត់ FUTSAL ពានរង្វាន់សាលាភូមិន្ទរដ្ឋបាល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨
នៅរសៀលថ្ងៃច័ន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំមន្ត្រី និងសាស្ត្រាចារ្យ នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល កម្មសិក្សាការីមន្ត្រីមធ្យម កម្មសិក្សាការីមន្ត្រីក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ សរុបចំនួន ៤៨០អង្គ/នាក់ ចូលរួមស្ដាប់បទបាឋកថាស្ដីពី «ការគ្រប់គ្រង និងការអភិវឌ្ឍបេតិកភណ្ឌជាតិ» ឧទ្ទេសនាមដោយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងទិវាសិល្បៈសាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០១៨ និងកម្មវិធីប្រកាសបើកកម្មវិធីប្រកួតបាល់ទាត់ FUTSAL ពានរង្វាន់សាលាភូមិន្ទរដ្ឋបាល នៅក្នុងកម្មវិធីនេះ ក៏មានការសម្ដែងសិល្បៈ ៤ទម្រង់ខុសៗគ្នារួមមាន ល្ខោនខោលរឿង «ក្ដីមេត្តារបស់មហាភិភេក» សិល្បៈសៀក ចាប៉ីដងវែង និងរបាំប្រពៃណីលាន់ដាក់អន្ទង់ ដោយក្រុមសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលមហោស្រពចតុមុខ។