កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់បន្ទប់ឧដុង្គ (វេនព្រឹក) ឆ្នាំ២០១៨ បាននាំយកថវិកាមួយចំនួន ដើម្បីចូលរួមកែលម្អ សួនច្បារ និងស្រះទឹកសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់បន្ទប់ឧដុង្គ (វេនព្រឹក) ឆ្នាំ២០១៨ បាននាំយកថវិកាចំនួន 1000$ (មួយពាន់ដុល្លារ) ជូនដល់ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមកែលម្អ ឧទ្យានសម្ដេចវិបុលបញ្ញា សុខ អាន និងស្រះទឹកនៅក្នុងសាលាភូមិន្ទរដ្ឋបាល។