សិក្ខាសាលា ស្ដីពី «ការកសាងសមត្ថភាពគណៈគ្រប់គ្រងគ្រឹះស្ថានអប់រំសាធារណៈ» ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨
ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល សិក្ខាសាលា ស្ដីពី «ការកសាងសមត្ថភាពគណៈគ្រប់គ្រងគ្រឹះស្ថានអប់រំសាធារណៈ» រៀបចំដោយ៖ សាលាភូមិន្ទរដ្ឋបាល ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាពាមរក៌ដែលស្ថិតក្នុង ភូមិពាមកោះ ឃុំពាមរក៌ ស្រុកពាមរក៌ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី វាគ្មិនសំខាន់ៗរួមមាន៖ - ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បទបង្ហាញស្ដីពី (សេវាសាធារណៈ) - ឯកឧត្ដមបណ្ឌិត សួន រ៉ានី បទបង្ហាញស្ដីពី (ការគ្រប់គ្រងអង្គភាព) - លោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល បទបង្ហាញស្ដីពី (ក្រមសីលធម៌មន្ត្រីរាជការស៊ីវិល) - លោក ពឹង គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌ បទបង្ហាញស្ដីពី (ការចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងសាលាបឋមសិក្សា) - លោកស្រីអភិបាលនៃគណៈអភិបាលស្រុកពាមរក៌ - លោកប្រធានមន្ទី អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង និងលោក-លោកស្រីជា នាយក- នាយិការ នាយករង -នាយិការរង ព្រមទាំងលោកគ្រូ-អ្នកគ្រូជាសិក្ខាកាមដែលអញ្ជើញមកពីគ្រប់សាលាបឋមសិក្សា និងក្រុមប្រឹក្សាឃុំទាំង៨នៃស្រុកពាមរក៌ ខេត្តព្រៃវែង។