អភិបាល នៃគណៈអភិបាលខេត្តរតនៈគិរី បានផ្តល់ថវិកាមួយចំនួនដើម្បីចូលរួមកែលម្អ សួនច្បារ និងស្រះទឹកសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨
នៅរសៀលថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ លោក ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល ទទួលស្វាគមន៍ លោក នាង សំអាត នាយករដ្ឋបាល សាលាខេត្តរតនៈគិរី និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនៈគិរី ក្នុងនោះបាននាំយកនូវថវិកាសរុបចំនួន ៥០២០០០០រៀល (ប្រាំលាន និងពីរម៉ឺនរៀលគត់) ដើម្បីចូលរួមកែលម្អ សួនច្បារ និងស្រះទឹកសាលាភូមិន្ទរដ្ឋបាល។