ពិធី បិទវគ្គប្រល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់ សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មីឆ្នាំ២០១៧ វគ្គទី២ និងវគ្គទី៣ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨
ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ពិធី បិទវគ្គប្រល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់ សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មីឆ្នាំ២០១៧ វគ្គទី២ និងវគ្គទី៣ សរុបចំនួន ៣១៣នាក់ (ស្រី ១២៣នាក់) ក្រោមអធិបតីភាពឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សា សាលាភូមិន្ទរដ្ឋបាល នៅក្នុងសហសាល សាលាភូមិន្ទរដ្ឋបាល។