«ភាពជោគជ័យ នៃការផ្គត់ផ្គង់ទឹកស្អាត ជូនអតិថិជននៅរាជធានីភ្នំពេញ» ឧទ្ទេសនាមដោយ ឯកឧត្ដមបណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨
នៅព្រឹកថ្ងៃច័ន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បាឋកថា ស្ដីពី «ភាពជោគជ័យ នៃការផ្គត់ផ្គង់ទឹកស្អាត ជូនអតិថិជននៅរាជធានីភ្នំពេញ» នៅក្នុងសហសាល នៃសាលាភូមិន្ទរដ្ឋបាល ឧទ្ទេសនាមដោយ ឯកឧត្ដមបណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដល់ ១. កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ២. កម្មសិក្សាការី វគ្គវិក្រឹត្យការគ្រប់គ្រង់រដ្ឋបាលនិង ៣. សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ៣៤០ អង្គ/នាក់។