ប្រជុំក្រុមគ្រូបង្គោលស្ដីពី កម្មវិធីសិក្សា និងគម្រោងចុះសិក្សាស្រាវជ្រាវ នៅតាមបណ្ដាខេត្តនានា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨
នារសៀលថ្ងៃច័ន្ទ ១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល និងជាប្រធានក្រុមគ្រូបង្គោល នៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំប្រជុំក្រុមគ្រូបង្គោលស្ដីពី កម្មវិធីសិក្សា និងគម្រោងចុះសិក្សាស្រាវជ្រាវ នៅតាមបណ្ដាខេត្តនានា របស់សាលាភូមិន្ទរដ្ឋបាល។