ការចែករំលែក ចំណេះដឹង និងបទពិសោធន៍លើមុខវិជ្ជា «នីតិមុខងារសាធារណៈ និងក្រមសីលធម៌មន្ត្រីរាជការ» ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញ ចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមចែករំលែក ចំណេះដឹង និងបទពិសោធន៍លើមុខវិជ្ជា «នីតិមុខងារសាធារណៈ និងក្រមសីលធម៌មន្ត្រីរាជការ» ដល់សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខណ្ឌថ្មី វគ្គទី៣ ឆ្នាំ២០១៧ ដែលបានអញ្ជើញមកពី ក្រសួងស្ថាប័ននានាក្នុងប្រទេសកម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល