«ពិធីសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ គេហទំព័រ ច្រកទ្វាអេឡិចត្រូនិក ផ្ដល់ព័ត៌មានសេវាសាធារណៈ» ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨
នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ គេហទំព័រ ច្រកទ្វាអេឡិចត្រូនិក ផ្ដល់ព័ត៌មានសេវាសាធារណៈ» ដោយមានការចូលរួមពីឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងាសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ មុខងារសាធារណៈ ព្រមទាំងឯកឧត្ដមជាតំណាងរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ លោក សឿង សារឿន តំណាងក្រុមប្រឹក្សាភិបាល នៃអង្គការតម្លាភាពកម្ពុជា ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ មន្ទីរមុខងារសាធារណៈរាជធានីខេត្ត និងឯកឧត្ដម លោកជំទាវ អស់លោក លោក លោកស្រីក្រុមការងារ នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ។