សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ឆ្នាំ២០១៧ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០១៨ របស់សាលាភូមិន្ទរដ្ឋបាល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ជូនសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់-មន្ត្រីមធ្យមឆ្នាំ២០១៧ និង ពិធីបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០១៨ របស់សាលាភូមិន្ទរដ្ឋបាលនៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃអង្គារ៍ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ តាមរបាយការណ៍របស់ឯកឧត្ដមកិត្តបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលបានបញ្ជាក់ថា៖ ១/ សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាមដែលត្រូវទទួលវិញ្ញាបនបត្រ៖ - សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី៩ ចំនួន ៥៦នាក់ - សិស្សមន្ត្រីក្រមការជំនាន់ទី៧ ចំនួន ១០១នាក់ - កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០១៧ ចំនួន ៣០២នាក់ - កម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០១៧ ចំនួន ១០៨នាក់ សរុប ៥៦៧ អង្គ/នាក់ ២/ សិស្សមន្ត្រី និងកម្មសិក្សាការីដែលត្រូវបើកវគ្គបណ្ដុះបណ្ដាល៖ - សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ ចំនួន ៦០នាក់ - កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០១៨ ចំនួន ២៨៣នាក់ - កម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០១៨ ចំនួន ១១៨នាក់ សរុប ៤៦១ អង្គ/នាក់ សរុបចំនួនសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាមដែលត្រូវទទួលវិញ្ញាបនបត្រ ព្រមទាំងសិស្សមន្ត្រី និងកម្មសិក្សាការី ដែលត្រូវបើកវគ្គបណ្ដុះបណ្ដាលសរុបទាំងអស់មានចំនួន១០២៨ អង្គ/នាក់