ពិធីសម្ពោធស្ដូបរូបសំណាកព្រហ្មបាយ័ន ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨
ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៦:៣០នាទី សាលាភូមិន្ទរដ្ឋបាលបានរៀបចំពិធីសម្ពោធស្ដូបរូបសំណាកព្រហ្មបាយ័ន ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។ តាមប្រសាសន៍ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ក្នុងរបាយការណ៍ថា រូបសំណាកព្រហ្មបាយ័ននេះត្រូវបានចាប់ផ្ដើមកសាងឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ដោយប្រើថ្មភក់ ដែលមានកំពស់៥,៥០ម៉ែត្រ ហើយការសាងសង់បានរួចរាល់ជាស្ថាពរ និងសម្ពោធនាថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ រូបសំណាកព្រហ្មបាយ័ននេះត្រូវបានកសាងឡើងដោយមានការបរិច្ចាគពី៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមប្រឹក្សាសាលា គណៈគ្រប់គ្រង មន្រ្តី កម្មសិក្សាការី សិស្ស មិត្តភក្រ នៃក្រុមគ្រួសារសាលាភូមិន្ទរដ្ឋបាល រួមជាមួយនឹងសប្បុរសជនមួយចំនួនទៀត។