សិក្ខាសាលាផ្សព្វផ្សាយសេចក្ដីណែនាំលេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ដីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រង ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨
ក្រោមអធិបតីភាពឯកឧត្ដម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាល សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅសហសាល នៃសាលាភូមិន្ទរដ្ឋបាល។ សិក្ខាសាលាផ្សព្វផ្សាយសេចក្ដីណែនាំលេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ដីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រង របស់មន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានានៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ និងសេចក្ដីណែនាំលេខ៧៨៩ មស.សណណ ស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គាធិការ និងនាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម លោកជំទាវ លោក លោកស្រី អគ្គនាយករង អគ្គាធិការរង នាយករងសាលាភូមិន្ទរដ្ឋបាល អធិការ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ នៃអង្គភាពទាំងអស់ចំណុះឱ្យក្រសួងមុខងារសាធារណៈ