ឯកឧត្ដមកិត្ដិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល អមដំណើរដោយគណៈប្រតិភូក្រសួងមុខងារសាធារណៈ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨
នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្ដមកិត្ដិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល អមដំណើរដោយគណៈប្រតិភូក្រសួងមុខងារសាធារណៈ និងឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធាណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅគេហដ្ឋានលេខ ១៦៨ ផ្លូវលេខ ៤៦៦ ភូមិ ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។