ថ្នាក់ដឹកនាំ និងសិស្សមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ មហាឧបាសិកា តាត់ ឡឹង ដែលត្រូវជាម្ដាយបង្កើត ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៨
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា គ.ស. ២០១៨ បានដឹកនាំថ្នាក់គ្រប់គ្រង និងសិស្សមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ មហាឧបាសិកា តាត់ ឡឹង ដែលត្រូវជាម្ដាយបង្កើត ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ,អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។