ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសរុបរបាយការណ៍ បណ្ដុះបណ្ដាលនៃនាយកដ្ឋានបណ្ដុះបណ្ដាលបន្ត ឆ្នាំ២០១៧ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសរុបរបាយការណ៍ បណ្ដុះបណ្ដាលនៃនាយកដ្ឋានបណ្ដុះបណ្ដាលបន្ត ឆ្នាំ២០១៧ ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី២៨ ខែកុម្ភៈ គ.ស ២០១៨ នៅក្នុងបន្ទប់សហសាល នៃសាលាភូមិន្ទរដ្ឋបាល លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលបន្តបានឡើងអានរបាយការណ៍សរុប លទ្ធផលវគ្គបណ្ដុះបណ្ដាលបន្តរបស់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ និងមន្រ្តីមធ្យម ឆ្នាំ២០១៧ និងបានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលពាក់ព័ន្ធនឹងកម្មវិធីសិក្សារបស់សាលា។ ឯកឧត្ដមនាយក បានលើកឡើងអំពីទម្លាប់ល្អរបស់កម្មសិក្សាការី ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ល្អៗ អំពីការសិក្សាជូនដល់កម្មសិក្សាការី វគ្គបណ្ដុះបណ្ដាលបន្តឆ្នាំ២០១៧ និងជម្រុញឲ្យកម្មសិក្សាការី ទាំងអស់បន្តរក្សានូវវិន័យល្អ និងគុណតម្លៃក្នុងខ្លួន។ ហើយជាចុងក្រោយ ឯកឧត្ដម ក៍បានកោតសរសើរចំពោះការប្រឹងប្រែងរៀនសូត្ររបស់កម្មសិក្សាការី តាំងពីដើមរហូតដល់ចប់កម្មវិធីរបស់សាលាភូមិន្ទរដ្ឋបាល។