របាយការណ៍ និងបទបង្ហា្ញញ ស្ដីពី ការចុះធ្វើសកម្មភាពសង្គមរបស់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម វគ្គបណ្ដុះបណ្ដាលបន្តឆ្នាំ២០១៧ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំគណៈកម្មការវាយតម្លៃលើរបាយការណ៍ និងបទបង្ហា្ញញ ស្ដីពី ការចុះធ្វើសកម្មភាពសង្គមរបស់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម វគ្គបណ្ដុះបណ្ដាលបន្តឆ្នាំ២០១៧ នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសហសាល នៃសាលាភូមិន្ទរដ្ឋបាល លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលបន្ត បានមានប្រសាសន៍ថា កម្មវិធីសង្គម គឺជាម្មវិធីសិក្សាមួយរបស់សាលាភូមិន្ទរដ្ឋបាល ដែលមានគោលបំណង ដូចខាងក្រោម៖ ១- បណ្ដុះនូវគំនិតច្នៃប្រឌិត ការផ្ដួចផ្ដើមថ្មី និងការបណ្ដុះគំនិតការអនុវត្តន៍ការងារសង្គម ២- ជម្រុញស្មារតីជាក្រុម ការផ្លាស់ប្ដូរទស្សនៈ និងយោបល់ ចំណេះដឹង និងបទពិសោធន៍ ៣- បង្កើនសមត្ថភាពគ្រប់គ្រង សមត្ថភាពដឹកនាំ និងជំនាញក្នុងការទំនាក់ទំនង ៤- ការផ្សារភ្ជាប់រវាងការសិក្សា ការងារក្នុងរដ្ឋបាលសាធារណៈ និងសកម្មភាពសង្គម ៥- បង្កើនសមត្ថភាពដោះស្រាយបញ្ហាប្រឈមលើស្ថានភាព និងបរិស្ថានជុំវិញជាក់ស្ដែង ហើយសកម្មភាពសង្គមនេះ កម្មសិក្សាការីបានចុះទៅតាមកម្មវិធីរបស់សាលា ចាប់តាំងពីខែកញ្ញា រហូតដល់ ខែតុលា ឆ្នាំ២០១៧។