សាលាភូមិន្ទរដ្ឋបាល បានរៀបចំការប្រជុំក្រុមគ្រូបង្គោលស្ដីពី ការពិនិត្យ និងសម្រេចកម្មវិធីសិក្សារបស់សិស្សមន្រ្ដីជាន់ខ្ពស់ជំនាន់ទី១០ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨
នាថ្ងៃពុធ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង២:៣០នាទីរសៀល នៅបន្ទប់សហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល បានរៀបចំការប្រជុំក្រុមគ្រូបង្គោលស្ដីពី ការពិនិត្យ និងសម្រេចកម្មវិធីសិក្សាចុងក្រោយរបស់សិស្សមន្រ្ដីជាន់ខ្ពស់ជំនាន់ទី១០ការរៀបចំមាតិកា នៃមុខវិជ្ជានីមួយៗ ការពិនិត្យពិភាក្សា និងប្រកាសទទួលស្គាល់គ្រូបង្គោលរបស់សាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលានិងសាស្រ្តាចារ្យ សាលាភូមិន្ទរដ្ឋបាល ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជា។