សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង សាលាភូមិន្ទរដ្ឋបាល (RSA) និងវិទ្យាស្ថានជាតិអភិវឌ្ឍរដ្ឋបាល (NIDA) ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨
(ភ្នំពេញ)៖ ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០នាទីរសៀល នៅសហសាល សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង សាលាភូមិន្ទរដ្ឋបាល (RSA) នៃព្រះរាជាណាចក្រកម្ពុជា និង វិទ្យាស្ថានជាតិអភិវឌ្ឍរដ្ឋបាល (NIDA) នៃព្រះរាជាណាចក្រថៃ