សាលាភូមិន្ទរដ្ឋបាលបានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី៖ «ការពិនិត្យឯកសារពាក់ព័ន្ធនឹងការជ្រើសរើសកម្មវិធីសិក្សារបស់វគ្គបណ្តុះបណ្តាលដំបូង ឆ្នាំ២០១៨» ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨
ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅបន្ទប់ទទួលភ្ញៀវជាន់ផ្ទាល់ដីនៃសាលាភូមិន្ទរដ្ឋបាលបានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី៖ «ការពិនិត្យឯកសារពាក់ព័ន្ធនឹងការជ្រើសរើសកម្មវិធីសិក្សារបស់វគ្គបណ្តុះបណ្តាលដំបូង ឆ្នាំ២០១៨» ដោយមានការចូលរួមពីសាស្ត្រាចារ្យគ្រប់ជំនាញ ដែលអញ្ជើញមកពីក្រសួង-ស្ថាប័ននានាក្នុងព្រះរាជាណាចក្រកម្ពុជា និងថ្នាក់គ្រប់គ្រងរបស់សាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។