នាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបពិភាក្សាការងារជាមួយទីប្រឹក្សានៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីអំពី ការរៀបចំប្រព័ន្ធអភិវឌ្ឍន៍សមត្ថភាព ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨
ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅបន្ទប់ប្រជុំនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបពិភាក្សាការងារជាមួយទីប្រឹក្សានៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីអំពី ការរៀបចំប្រព័ន្ធអភិវឌ្ឍន៍សមត្ថភាពនៅក្រសួងមហាផ្ទៃ សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិលដែលកុំពុងបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃនិងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគោលបំណងស្វែងយល់អំពីកិច្ចដំណើរការនៃសាលាភូមិន្ទរដ្ឋបាល។