ក្រសួង-ស្ថាប័ន បញ្ជូនមន្រ្តីជំនាញមកធ្វើបទបង្ហាញអំពីក្រសួង-ស្ថាប័នរបស់ខ្លួន ដែលមានតម្រូវការសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី៩ (ជំនាន់ ប្រាសាទសំបូរព្រៃគុក) ដើម្បីយកទៅបម្រើការងារនៅក្នុងក្រសួង-ស្ថាប័ន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ២កើត និងថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០១៨ សាលាភូមិន្ទរដ្ឋបាលបានស្នើសុំឲ្យក្រសួង-ស្ថាប័ន ១. ក្រសួងមហាផ្ទៃ ២. ទីស្ដីការគណៈរដ្ឋមន្ត្រី ៣. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៤.ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៥. ក្រសួងសាធារណៈការ និងដឹកជញ្ជូន ៦. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ៧. ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ៨. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៩. ក្រសួងបរិស្ថាន ១០. ក្រសួងយុត្តិធម៌ ១១. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជូនមន្រ្តីជំនាញមកធ្វើបទបង្ហាញអំពីក្រសួង-ស្ថាប័នរបស់ខ្លួន ដែលមានតម្រូវការសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី៩ (ជំនាន់ ប្រាសាទសំបូរព្រៃគុក) ដើម្បីយកទៅបម្រើការងារនៅក្នុងក្រសួង-ស្ថាប័ន ។ ផ្អែកលើកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ និងការរៀបចំផែនការក្របខណ្ឌជ្រើសរើសមន្ត្រីថ្មី ក្រសួងមុខងារសាធារណៈស្នើសុំដល់ក្រសួង-ស្ថាប័ននានាដែលត្រូវការសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី៩ សូមមេត្តាបញ្ជាក់អំពីមុខតំណែង អង្គភាព ទីកន្លែង ដែលផ្ដល់ជូនដល់សិស្សដែលត្រូវទៅបំពេញការងារនាពេលខាងមុខ ដើម្បីធានាប្រសិទ្ធភាពខ្ពស់នៃការប្រើប្រាស់មន្ត្រីអោយចំគោលដៅ។