កិច្ចប្រជុំស្ដីពី ការជ្រើសរើសមុខវិជ្ជាសិក្សាសម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅបន្ទប់ទទួលភ្ញៀវជាន់ផ្ទាល់ដី នៃសាលាភូមិន្ទរដ្ឋបាល បានរៀបចំកិច្ចប្រជុំមួយ ស្ដីពី ការជ្រើសរើសមុខវិជ្ជាសិក្សាសម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីសាស្ត្រាចារ្យគ្រប់មុខជំនាញ ដែលអញ្ជើញមកពីក្រសួងស្ថាប័ននានា និងប្រធាននាយកដ្ឋានទាំងបួននៃសាលាភូមិន្ទរដ្ឋបាល។