សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ ដែលទើបប្រឡងជាប់ជាស្ថាពរកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានមកជួបជុំគ្នាដើម្បីស្តាប់ការណែនាំពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨
ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៤ម៉៣០នាទីរសៀល សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ ដែលទើបប្រឡងជាប់ជាស្ថាពរកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានមកជួបជុំគ្នាដើម្បីស្តាប់ការណែនាំពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាល។