សិក្ខាសាលាស្ដីពី «ការកសាងសមត្ថភាពក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្លាស់ប្ដូរ» ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានបណ្តុះបណ្តាលមន្រ្តីរាជការ នៃប្រទេសសិង្ហបូរី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧
រាជធានីភ្នំពេញ ថ្ងៃច័ន្ទ ៩កើត ខែមិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា គ.ស. ២០១៧ សាលាភូមិន្ទរដ្ឋបាលបានបើក សិក្ខាសាលាស្ដីពី «ការកសាងសមត្ថភាពក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្លាស់ប្ដូរ» សម្រាប់វគ្គបណ្ដុះបណ្ដាលគណៈគ្រប់គ្រងថ្នាក់អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត អគ្គនាយក និងអគ្គលេខាធិការ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានបណ្តុះបណ្តាលមន្រ្តីរាជការ នៃប្រទេសសិង្ហបូរី នៅសាលាភូមិន្ទរដ្ឋបាលចាប់ពីថ្ងៃ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ ក្រោមអធិបតីភាពឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។