សាលាភូមិន្ទរដ្ឋបាលទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែល សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧
នៅថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១០:០០នាទីព្រឹក នៅស្ថាប័នរដ្ឋសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម និងសិស្សមន្ត្រីក្រមការ នៃសាលាភូមិន្ទរដ្ឋបាលទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែល សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម ដើម្បីសិក្សាស្វែងយល់ និងទទួលបានបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការអនុវត្តមុខងាររបស់ស្ថាប័នរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ https://www.youtube.com/watch?v=cuncXbI8W7Q&feature=share