សាលាភូមិន្ទរដ្ឋបាល អបអរសាទរ ពិធីអនុវត្តការងារសង្គម ក្រោមប្រធានបទ «ការដាំកូនឈើ និងកិច្ចការមនុស្សធម៌» ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧
សាលាភូមិន្ទរដ្ឋបាល អបអរសាទរ ពិធីអនុវត្តការងារសង្គម ក្រោមប្រធានបទ «ការដាំកូនឈើ និងកិច្ចការមនុស្សធម៌» កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ឧដុង្គ វេនរសៀល ឆ្នាំ២០១៧ ។ ក្រោមការកំណែទម្រង់ស៊ីជម្រៅរបស់សាលាភូមិន្ទរដ្ឋបាល ការរៀបចំកម្មវិធីសកម្មភាពសង្គម និងមនុស្សធម៌ខាងលើ គឺជាគោលដៅចង់បានរបស់សាលា ដែលចង់ឲ្យមន្ត្រី ឬកម្មសិក្សាការី បានចុះអនុវត្តជាក់ស្តែងក្នុងសកម្មភាពសង្គម ជាមួយនឹងកម្មវិធីជាច្រើន ដូចជាពាក់ព័ន្ធវិស័យកីឡា សប្បុរសធម៌ បរិច្ចាគឈាម បរិស្ថាន និងការដាំកូនឈើជាដើម។ ជាក់ស្តែងថ្ងៃនេះ ក្រុមកម្មសិក្សាការីខាងលើ បានអនុវត្តការងារសង្គម ក្រោមប្រធានបទ «ការដាំកូនឈើ និងកិច្ចការមនុស្សធម៌»។ គោលបំណងចំបងរបស់សាលា រៀបចំសកម្មភាពសង្គម គឺ «បណ្តុះគំនិតច្នៃប្រឌិត ការផ្តួចផ្តើមថ្មី មានទឹកចិត្តមនុស្សធម៌ ជំរុញស្មារតីការងារជាក្រុម ការផ្លាស់ប្តូរទស្សនៈយោបល់ ចំណេះដឹង និងបទពិសោធន៍រវាងកម្មសិក្សាការីក្នុងថ្នាក់នីមួយៗ បង្កើនសមត្ថភាពគ្រប់គ្រងភាពជាអ្នកដឹកនាំ»។ ការចុះអនុវត្តជាក់ស្តែង អាចបង្កើនទំនាក់ទំនង ព្រមទាំងបង្កើនសមត្ថភាពក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀតផង។