បាឋកថា ស្ដីពី «ការអនុវត្តមុខងាររបស់សា្ថប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា» ថ្ងៃទី​១៦ ខែំមករា ឆ្នាំ​២០១៨
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើ បាឋកថា ស្ដីពី «ការអនុវត្តមុខងាររបស់សា្ថប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា» ជូនដល់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់-មន្ត្រីមធ្យម ឆ្នាំ២០១៧ និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល