(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣
ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណ: បានទទួលស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយ លោក Zhao Kaiming អនុប្រធានបណ្ឌិត្យសភាអភិបាលកិច្ចហ៊ូណាន (Hunan Academy of Governance) ខេត្តហ៊ូណាន ប្រទេសចិន។
ដំណើរទស្សនកិច្ចនេះ ត្រូវបានស្នើឡើងដើម្បីពិភាក្សាលើលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការបណ្ដុះបណ្ដាល ដោយផ្អែកលើគោលការណ៍ ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ ព្រមទាំងឆ្លុះបញ្ចំាងអំពីឆន្ទៈនយោបាយ ការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការលើកស្ទួយចំណងទំនាក់ទំនងទេ្វភាគី កម្ពុជា-ចិន ឱ្យកាន់តែខ្លាំងក្លាថែមទៀត៕