loading

ព័ត៌មានលម្អិត

ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាអនុប្រធានអនុវត្តគម្រោង “ការកសាងសមត្ថភាពគណៈគ្រប់គ្រងគ្រឹះស្ថានអប់រំសាធារណៈ”

(ខេត្តសៀមរាប)៖ កាលពីថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល
និងជាអនុប្រធានអនុវត្តគម្រោង
“ការកសាងសមត្ថភាពគណៈគ្រប់គ្រងគ្រឹះស្ថានអប់រំសាធារណៈ” តំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ
និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំក្រុមការងារ លោកគ្រូ អ្នកគ្រូ
អាជ្ញាធរភូមិ ឃុំ និងតំណាងសហគមន៍ចំនួន ១០៨នាក់ មកពីកម្រងសាលាសារិកាកែវ
ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីទៅទស្សនកិច្ចសិក្សាតំបន់វប្បធម៌អង្គរ
និងសិក្សាដកស្រង់បទពិសោធន៍ការដឹកនាំ និងការអភិវឌ្ឍន៍របស់សាលាបឋមសិក្សាវត្តបូព៌ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានការសប្បាយរីករាយ
និងពេញចិត្តចំពោះកម្មវិធីសិក្សាក៏ដូចជាបទពិសោធន៍ល្អៗនៃការដឹកនាំ
និងការអភិវឌ្ឍន៍របស់លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាវត្តបូព៌ផងដែរ។
គម្រោងនេះគឺជាគម្រោងដ៏មានសារសំខាន់ដើម្បីអភិវឌ្ឍន៍ លើកកម្ពស់សមត្ថភាពរបស់
គណៈគ្រប់គ្រងគ្រឹះស្ថានអប់រំសាធារណៈក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល។