loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មការ អនុគណៈកម្មការសម្រាប់កម្មវិធីសន្និសីទគោលនយោបាយសាធារណៈអន្តរជាតិប្រចាំឆ្នាំ២០២២

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មការ អនុគណៈកម្មការផ្សេងៗសម្រាប់កម្មវិធីសន្និសីទគោលនយោបាយសាធារណៈអន្តរជាតិប្រចាំឆ្នាំ២០២២ ស្តីពី “ការពង្រឹងភាពជាដៃគូរវាងអាស៊ាន-កូរ៉េ ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ដើម្បីកសាងអនាគតរួមគ្នា” (2022 KRI International Public Policy Symposium on Strengthening the Korea-ASEAN Partnership in the Post-COVID-19 Era for Shared Future Development) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។