loading

ព័ត៌មានលម្អិត

សេចក្តីជូនដំណឹង ស្តីពី កម្មវិធីបាឋកថាក្រោមប្រធានបទ “សក្តានុពល និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចូលជាធរមាន” ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាវាគ្មិន

📣សាលាភូមិន្ទរដ្ឋបាល សូមជម្រាបជូនគណៈគ្រប់គ្រង មន្រ្តីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការី ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល ទាំងអស់ មេត្តាជ្រាបថា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាវាគ្មិនក្នុងកម្មវិធីបាឋកថាក្រោមប្រធានបទស្តីពី “សក្តានុពល និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចូលជាធរមាន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២២ វេលាម៉ោង ១៤:០០នាទី ដោយផ្ទាល់នៅសហសាលសាលាភូមិន្ទរដ្ឋបាល។

➡️សមាសភាពចូលរួមផ្ទាល់៖
គណៈគ្រប់គ្រងសាលា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្រ្តីរាជការសាលា មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម និងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២។
➡️សមាសភាពចូលរួមតាមប្រព័ន្ធអនឡាញ៖
កម្មសិក្សាការី ឆ្នាំ២០២២ ថ្នាក់ផ្សេងទៀតទាំងអស់ និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ត្រូវចូលតាមប្រព័ន្ធអនឡាញ (Microsoft Teams)៕